វាលស្រែជីវិត

ដឹកនាំ​ដោយ ចេង សុជាតិ, ២០១៥, ១០នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

ទូច សុគា អាយុ ៣៤ ឆ្នាំ បាន​លែងលះ​ជាមួយប្តី និង​មានកូន​ពីរនាក់ មកពី​ខេត្ត​កំពង់ស្ពឺ។ ដោយ​គ្មានប្រាក់​ផ្គត់ផ្គង់​គ្រួសារ និង​អំពើហឹង្សា​ក្នុងគ្រួសារ ស្វាមី​របស់គាត់​បានចាកចោល​គាត់​ទៅ​រៀបការ​ម្តងទៀត។ សុគា ធ្វើការ​យ៉ាង​លំបាក ជាមួយ​ការចំណាយ​ថវិកា​យ៉ាងរឹតត្បិត ព្រោះ​គាត់​ចង់ឱ្យ​កូនស្រី​អាយុ ១៣ ឆ្នាំ​មានការ​សិក្សា​បាន​ខ្ពង់ខ្ពស់។ គាត់​មិនចង់​ឱ្យកូន​មានវាសនា​ដូចគាត់​ទេ។ បើទោះបីជា​គាត់​រកប្រាក់​បាន​ប្រហែល​មួយដុល្លារ​ក្នុងមួយថ្ងៃ គាត់នៅតែ​មានអារម្មណ៏​រីករាយ​នឹងការ​រស់នៅ​ជាមួយ​កូនស្រី​របស់​គាត់ និង​មិនដែល​បាក់ទឹកចិត្ត​ទេ។