មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
រំឭក ជាកម្មវិធីសហការដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការសិល្បៈខ្មែរអមតៈ ដែលនាំមកជូនដោយ មហោស្រពរដូវកាលសិល្បៈខ្មែរ (Season of Cambodia)។ ស្ថាប័នសិល្បៈពីរដែលនាំមុខគេនៅក្នុងទីក្រុងភ្នំពេញ បានសហការគ្នាក្នុងគោលបំណងរៀបចំកម្មវិធីមនុស្សធម៌ ដែលនឹងបង្កើតជាការត្រិះរិះស្វែងយល់ពីខួបទី ៤០ ឆ្នាំ នៃការដួលរលំក្រុងភ្នំពេញចូលក្នុងដៃខ្មែរក្រហម។