ស្នាដៃដំបូងៗរបស់យុវជនខ្មែរក្នុងវិស័យភាពយន្តខ្នាតខ្លី – Online

គ្រប់យ៉ាងតែងតែមានជំហានដំបូងរបស់វា។ យ៉ាងណាមិញ សមិទ្ធករភាពយន្តវ័យក្មេងជាច្រើននៅកម្ពុជាបានចាប់ផ្ដើមឈានជំហានដំបូងរបស់ពួកគេតាមរយៈការផលិតភាពយន្តខ្នាតខ្លី។ មជ្ឈមណ្ឌលបុប្ផាណាមានកិត្តិយសនឹងបង្ហាញជូនលោកអ្នកនូវភាពយន្តខ្នាតខ្លីចំនួន ៤ រឿង សុទ្ធសឹងតែជាស្នាដៃដំបូងៗរបស់យុវសមិទ្ធករភាពយន្តខ្មែរ ៖

- "អ៊ីវ៉ា" ដឹកនាំដោយ លី ប៉ូឡែន, ឆ្នាំ ២០១២
- "Hey Crush" ដឹកនាំដោយ ចេង រតនា, ឆ្នាំ ២០១៧
- "បេះដូងស្រស់ស្អាត" និង "មិត្តប្រុស" ដឹកនាំដោយ ឆូយ និង ភីជិត ឫទ្ធា, ឆ្នាំ ២០១១ និង ២០១២

សប្តាហ៍នេះ លោក លី ប៉ូឡែន ម្ចាស់ស្នាដៃរឿង "អ៊ីវ៉ា" និងស្នាដៃបន្តបន្ទាប់ជាច្រើនផ្សេងទៀតដែលធ្លាប់ជាប់ពានរង្វាន់ នឹងចែករំលែកនៅក្នុងកិច្ចពិភាក្សា Online នូវបទពិសោធន៍ក្នុងអាជីពរបស់ខ្លួន ក្នុងនាមជាសមិទ្ធករភាពយន្តឯករាជ្យ ជុំវិញប្រធានបទ «ការថតភាពយន្តគ្រាដំបូងនិងភាពយន្តបន្តបន្ទាប់»។

សូមរង់ចាំតាមដានការផ្សាយផ្ទាល់កម្មវិធីនេះនៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា នៅថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ លោកអ្នកអាចទស្សនាបានពីគ្រប់ទីកន្លែង ឬគេហដ្ឋានរបស់លោកអ្នកផ្ទាល់។

avatar
  • May 30, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday