កម្មវិធី

ការបញ្ចាំងភាពយន្ត

23
March

មេគង្គ
  • 5:00 pm
  • Bophana Center

30
March

ទឹកភ្នែកក្ដាមស្រែ
  • 5:00 pm
  • Bophana Center

6
April

ឆ្នាំ​សូន្យ៖ មរណភាពដ៏ស្ងៀម​ស្ងាត់​នៃ​ប្រទេស​កម្ពុជា
  • 5:00 pm
  • Bophana Center

20
April

សត្វប្រម៉ាញ់ចិញ្ចឹម
  • 5:00 pm
  • Bophana Center
ព្រឹត្តិការណ៍សំខាន់ៗ

21
March

‘Khmer Going North and Lao Getting Lost’

  • 6:00 pm
  • Bophana Center

ធ្វើបទបង្ហាញដោយ​លោក Martin Rathie

✨អស់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលលោក Martin Rathie សិក្សាស្រាវជ្រាវលើវិសាលភាពនិងសារៈសំខាន់នៃទំនាក់ទំនងបដិវត្តន៍ឡាវ-កម្ពុជា។ លោកនឹងបង្ហាញនូវបុគ្គលិកលក្ខណៈនិងព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងក្នុងតំបន់ព្រំដែនឡាវ-កម្ពុជា នៅក្នុងបទបង្ហាញរបស់លោកនៅមជ្ឈមណ្ឌលបុប្ផាណា។ លើសពីនេះ លោកនឹងបង្ហាញពីករណីជនជាតិឡាវមកពីភាគឦសាននៃប្រទេសកម្ពុជាដើរតួសំខាន់ទាំងក្នុងចលនាបដិវត្តន៍ឡាវ និងកម្ពុជា។ ជាចុងក្រោយ លោកនឹងបំភ្លឺខ្លះៗអំពីជោគវាសនារបស់ខ្មែរហាណូយ ដែលបានត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដើម្បីជួយរំដោះកម្ពុជានៅឆ្នាំ១៩៧០។ បទបង្ហាញនេះ នឹងធ្វើឡើងអមជាមួយរូបភាពបណ្ណសារដែលលោក Martin Rathie ប្រមូលបានផងដែរ។

🗓បទបង្ហាញនេះនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

⏰វេលាម៉ោង : ៦ល្ងាច

🎤ភាសា : អង់គ្លេស

📍ទីតាំង : មជ្ឈមណ្ឌលបុប្ផាណា

👨‍👩‍👧‍👦ចូលរួមដោយសេរី

22
March

«ការក្រឡេកមើលរបបសាធារណរដ្ឋខ្មែរ តាមរយៈបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា»

  • 6:00 pm
  • Bophana Center

រៀបចំដោយមជ្ឈមណ្ឌលបុប្ផាណា

មជ្ឈមណ្ឌលបុប្ផាណា សូមបង្ហាញជូននូវពិព័រណ៍រូបថតទាក់ទងនឹងសម័យសាធារណរដ្ឋខ្មែរ តាមរយៈរូបភាពដែលថតដោយបុគ្គល៦រូប គឺ Daniel Yvetot, Serge Guérin, រស់ រាសី, Samuel Jackson Naoki Mabuchi និង Colin Grafton។ បណ្ណសាររូបថតទាំងនោះ បង្ហាញពីព្រឹត្តិការណ៍ដំបូងនៃរបបសាធារណរដ្ឋខ្មែរ ការវាយប្រហាររបស់ពួកកុម្មុយនិស្តនៅឆ្នាំ១៩៧២ ការជម្លៀសជនជាតិអាម៉េរិក នៅខែមេសា ឆ្នាំ១៩៧៥ និងទិដ្ឋភាពនៅប៉ុន្មានថ្ងៃមុនពេលពួកខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញ។ មជ្ឈមណ្ឌលបុប្ផាណា សូមគោរពអញ្ជើញសាធារណជនចូលរួមកម្មវិធីសម្ពោធពិព័រណ៍នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជា។

👉ពិព័រណ៍នេះ នឹងបន្តបង្ហាញជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

📍ទីតាំង : មជ្ឈមណ្ឌលបុប្ផាណា

⏰🗓កាលបរិច្ឆេទនិងពេលវេលាសម្ពោធ : ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង៦ល្ងាចតទៅ

  • បណ្ណសារ​


    ផ្នែកបណ្ណសារ​ គឺជា​សសរ​គោល និង​ជាមូលហេតុ​នៃការ​បង្កើត​មជ្ឈមណ្ឌល។ ការ​ងារ​របស់​យើង​ គឺ​​រៀប​ចំ​បេតិកភណ្ឌ​ភាពយន្ត​ និង​សោតទស្សន៍​នៃ​ប្រទេស​កម្ពុជា ​តាម​រយៈ​ការ​ប្រមូល និង​ថែរក្សា។ បណ្ណសារភាពយន្ត រូបថត ខ្សែអាត់​សំឡេងទាំង​នោះ ​ប្រមូល​បាន​មក​ពី​ប្រទេស​កម្ពុជា និង​បរទេស។​

    បណ្ណសារ​
  • ​ផលិតកម្ម


    ផ្នែក​ផលិត​របស់យើង​ គឺ​ជា​សសរ​គោល​ទីពីរនៃ​មជ្ឈមណ្ឌល​បុប្ផាណា​។ តាមរយៈការ​រួម​គ្នាធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​​​នៃ​ផ្នែក​ផលិត និង​ផ្នែក​បណ្ណសារ មជ្ឈមណ្ឌល​បុប្ផាណា​បានក្លាយទៅជា​ទីកន្លែង​តែមួយ​គត់​នៃ​ការ​ប្រមូលផ្ដុំ​ការ​អភិវឌ្ឍ បេតិកភណ្ឌ និង​ការច្នៃ​ប្រតិដ្ឋ​ ការផលិតភាពយន្ត និង​ប្រព័ន្ធផ្សព្វ​ផ្សាយ។

    ផលិតកម្ម

ផលិតផល​

រាល់សមិទ្ធផលនៃ​ផលិត​កម្ម​របស់​យើង​ (ដូចជា សៀវ​ភៅ​ ស៊ីឌី និង​ឌីវីឌី...) ក៏ដូចជាផលិតផល​របស់​ដៃគូ​យើង​ផង​ដែរ​ មាន​លក់​នៅ​ក្នុង​ប៊ូទីក​របស់​មជ្ឈមណ្ឌល​បុប្ផាណា។

សេវាកម្ម​

ចាប់តាំងពីបើក​សម្ពោធមជ្ឈ​មណ្ឌល​បុប្ផាណា​មក យើង​​បាន​​អភិវឌ្ឍ​​សេវា​​កម្ម​​កាន់​​តែ​​ច្រើន​​ជាង​​មុន សម្រាប់​​សាធារណ​​ជន​គោល ដែល​​ពួក​​គេ​​អាច​​មក​​ទស្សនា​​តែ​ម្នាក់​​​ឯង ឬជាក្រុម ក្នុងនាមអង្គការ​​​​សង្គម​ស៊ីវិល សហ​គ្រាស ឬ​ ស្ថាប័ន​នានា​ជា​ដើម។

នេះជាគម្រោង​ដ៏ល្អ! ជា​ដំណើរ​ការ​ដ៏​ល្អ ដែល​​ទាក់​ទិន​​នឹង​​បញ្ហា​ការ​ចង​ចាំ ការ​​បង្ហាញ​​ឱ្យ​ឃើញ និង​​បាន​​ស្វែង​​យល់​​ឡើង​​វិញ​! នេះ​ជា​ឱកាស​មួយ ដែល​​បង្ហាញ​​ឲ្យ​​ឃើញ​ច្បាស់​​នា​ពេលបច្ចុប្បន្ន។​ ចំណាយ​ពេល​​នៅ​មជ្ឈ​មណ្ឌល​​បុប្ផា​ណា​ ខ្ញុំ​​មាន​​អារម្មណ៍​ថា​​​ សុបិន​នៃ​ការ​​ចង​​ចាំ​​បាន​​ចាប់​​ផ្ដើម​មាន។ តាម​​រយៈ​​បណ្ណសារ​​ជា​​សំឡេង និង​​រូប​ភាព​​ បាន​​ក្លាយ​​ទៅ​ជា​​ព្រលឹង​​នៃ​​ការ​​បង្កើត​​ឡើង​​ជា​​បន្ត​បន្ទាប់។ អរគុណ រិទ្ធី និង​​អប​អរ​សាទរអ្នក​ទាំង​អស់​គ្នា។ — Bertrand Tavernier