កម្មវិធី

ការបញ្ចាំងភាពយន្ត

27
April

ខ្មែរក្រហមល្វីងជូរចត់
  • 5:00 pm
  • Bophana Center

4
May

ចំប៉ាបាត់ដំបង
  • 5:00 pm
  • Bophana Center
ព្រឹត្តិការណ៍សំខាន់ៗ

30
April

«ក្បាច់ខ្មែរ»

  • 6:00 pm
  • Bophana Center

ធ្វើបទបង្ហាញដោយលោក ច័ន្ទ វិត្ថារិន្ទ

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ មជ្ឈមណ្ឌលបុប្ផាណានឹងរៀបចំបាឋកថាមួយស្ដីអំពី «ក្បាច់ខ្មែរ» ដែលបង្ហាញដោយលោក ច័ន្ទ វិត្ថារិន្ទ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ សិល្បៈសូនរូប នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅក្នុងបាឋកថានេះ លោកនឹងលើកយកឧទាហរណ៍ខ្លីៗអំពីក្បាច់ផ្សេងៗ របស់ខ្មែរ យើងមកបង្ហាញ អមជាមួយរបៀបនៃការគូរក្បាច់ខ្លះៗផងដែរ។ អាស្រ័យហេតុនេះ មជ្ឈមណ្ឌលបុប្ផាណាសូមអញ្ជើញសាធារណជនទាំងអស់ ជាពិសេសអ្នកស្រឡាញ់ការរចនាក្បាច់នានាចូលរួមនៅក្នុងកម្មវិធីនេះឱ្យបានច្រើនកុះករ។

កាលបរិច្ឆេទ : ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

វេលាម៉ោង : ៦ ល្ងាច

ទីតាំង : មជ្ឈមណ្ឌលបុប្ផាណា

ចូលរួមដោយសេរី

  • បណ្ណសារ​


    ផ្នែកបណ្ណសារ​ គឺជា​សសរ​គោល និង​ជាមូលហេតុ​នៃការ​បង្កើត​មជ្ឈមណ្ឌល។ ការ​ងារ​របស់​យើង​ គឺ​​រៀប​ចំ​បេតិកភណ្ឌ​ភាពយន្ត​ និង​សោតទស្សន៍​នៃ​ប្រទេស​កម្ពុជា ​តាម​រយៈ​ការ​ប្រមូល និង​ថែរក្សា។ បណ្ណសារភាពយន្ត រូបថត ខ្សែអាត់​សំឡេងទាំង​នោះ ​ប្រមូល​បាន​មក​ពី​ប្រទេស​កម្ពុជា និង​បរទេស។​

    បណ្ណសារ​
  • ​ផលិតកម្ម


    ផ្នែក​ផលិត​របស់យើង​ គឺ​ជា​សសរ​គោល​ទីពីរនៃ​មជ្ឈមណ្ឌល​បុប្ផាណា​។ តាមរយៈការ​រួម​គ្នាធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​​​នៃ​ផ្នែក​ផលិត និង​ផ្នែក​បណ្ណសារ មជ្ឈមណ្ឌល​បុប្ផាណា​បានក្លាយទៅជា​ទីកន្លែង​តែមួយ​គត់​នៃ​ការ​ប្រមូលផ្ដុំ​ការ​អភិវឌ្ឍ បេតិកភណ្ឌ និង​ការច្នៃ​ប្រតិដ្ឋ​ ការផលិតភាពយន្ត និង​ប្រព័ន្ធផ្សព្វ​ផ្សាយ។

    ផលិតកម្ម

ផលិតផល​

រាល់សមិទ្ធផលនៃ​ផលិត​កម្ម​របស់​យើង​ (ដូចជា សៀវ​ភៅ​ ស៊ីឌី និង​ឌីវីឌី...) ក៏ដូចជាផលិតផល​របស់​ដៃគូ​យើង​ផង​ដែរ​ មាន​លក់​នៅ​ក្នុង​ប៊ូទីក​របស់​មជ្ឈមណ្ឌល​បុប្ផាណា។

សេវាកម្ម​

ចាប់តាំងពីបើក​សម្ពោធមជ្ឈ​មណ្ឌល​បុប្ផាណា​មក យើង​​បាន​​អភិវឌ្ឍ​​សេវា​​កម្ម​​កាន់​​តែ​​ច្រើន​​ជាង​​មុន សម្រាប់​​សាធារណ​​ជន​គោល ដែល​​ពួក​​គេ​​អាច​​មក​​ទស្សនា​​តែ​ម្នាក់​​​ឯង ឬជាក្រុម ក្នុងនាមអង្គការ​​​​សង្គម​ស៊ីវិល សហ​គ្រាស ឬ​ ស្ថាប័ន​នានា​ជា​ដើម។

នេះជាគម្រោង​ដ៏ល្អ! ជា​ដំណើរ​ការ​ដ៏​ល្អ ដែល​​ទាក់​ទិន​​នឹង​​បញ្ហា​ការ​ចង​ចាំ ការ​​បង្ហាញ​​ឱ្យ​ឃើញ និង​​បាន​​ស្វែង​​យល់​​ឡើង​​វិញ​! នេះ​ជា​ឱកាស​មួយ ដែល​​បង្ហាញ​​ឲ្យ​​ឃើញ​ច្បាស់​​នា​ពេលបច្ចុប្បន្ន។​ ចំណាយ​ពេល​​នៅ​មជ្ឈ​មណ្ឌល​​បុប្ផា​ណា​ ខ្ញុំ​​មាន​​អារម្មណ៍​ថា​​​ សុបិន​នៃ​ការ​​ចង​​ចាំ​​បាន​​ចាប់​​ផ្ដើម​មាន។ តាម​​រយៈ​​បណ្ណសារ​​ជា​​សំឡេង និង​​រូប​ភាព​​ បាន​​ក្លាយ​​ទៅ​ជា​​ព្រលឹង​​នៃ​​ការ​​បង្កើត​​ឡើង​​ជា​​បន្ត​បន្ទាប់។ អរគុណ រិទ្ធី និង​​អប​អរ​សាទរអ្នក​ទាំង​អស់​គ្នា។ — Bertrand Tavernier