«តម្រូវការផ្នែកកិច្ចគាំពារសង្គម»
ពិព័រណ៌រូបថតនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញសំឡេងរបស់បុគ្គលចំនួន៩រូប ដែលត្រូវជាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើការតាមផ្ទះ អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ដ និស្សិត/យុវជន ជនមានពិការភាព និងមនុស្សចាស់ ទាក់ទងនឹងតម្រូវការផ្នែកកិច្ចគាំពារសង្គម។ ស្ថានភាពនៃជីវិតរបស់គាត់ បានជួបការលំបាកខ្លាំងក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយរយៈពេលជាង២ឆ្នាំ ពោលគឺចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ចុងឆ្នាំ២០២១។ ថ្វីត្បិតតែស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២នេះ មានភាពធូរស្រាលក៏ពិតមែន ក៏ពួកគាត់នៅតែបន្តប្រឈមមុខនិងបញ្ហាហិរញ្ញវត្ថុនិងបញ្ហាសុខភាព ព្រោះពួកគាត់ត្រូវរ៉ាប់រងលើការសងបំណុលមីក្រូហិរញ្ញវត្ថុឬធនាគារ ការចំណាយលើតម្រូវការជាមូលដ្ឋាន និងការចំណាយលើការថែទាំ និងការព្យាបាលសុខភាព ខណៈដែលពួកគាត់មិនទាន់រកបានការងារធ្វើឬចាប់ផ្ដើមមុខរបររបស់ពួកគាត់ឡើងវិញ។
សហការរៀបចំដោយ
ផ្ដល់មូលនិធិដោយ