៩៥. កិច្ចសន្ទនារវាងកញ្ញា ដាំ សុស្រីនាង និងលោក ឈួរ នីម
រយៈពេល ៣៦’១៤ នាទី
ឆ្នាំ ២០១៩
ទីកន្លែង : កំពង់ឆ្នាំង
លោក ឈួរ នីម ជាទាហានម្នាក់ក្នុងសម័យ លន់ នល់ ដោយគាត់បានទៅហាត់រៀននៅឯប្រទេសវៀតណាម។ ក្រោយពេលដែលខ្មែរក្រហមទទួលបានជោគជ័យ គាត់ក៏ឈប់ធ្វើទាហាន ហើយមកធ្វើជាប្រជាជនធម្មតាវិញ។ គាត់ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី ហើយគេបានប្រើឱ្យគាត់ឡើងត្នោត ភ្ជួរស្រែ និងកាប់ស្លឹក។ គាត់ក៏ត្រូវបានខ្មែរក្រហមកេណ្ឌនៅពេលដែលកងទ័ពវៀតណាមមករំដោះ ប៉ុន្តែគាត់មិនព្រមទៅ ទើបគាត់អាចរួចរស់ជីវិតមកទល់សព្វថ្ងៃ។ ក្រោយមក គាត់ក៏បានចូលរួមនៅក្នុងកងកម្លាំង ក៥ នៅក្នុងឆ្នាំ ១៩៨៥ ផងដែរ។