មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
«អេប-ប្រវត្តិសាស្ត្រខ្មែរក្រហម» ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលបុប្ផាណា ក្រោមការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងមូលនិធិរៃ ក្នុងការអភិវឌ្ឍឧបករណ៍ឆ្លាតវៃសម្រាប់ការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម។ ព័ត៌មានទាំងនេះមានការពិនិត្យចាត់ចែងពីអ្នកជំនាញប្រវត្តិសាស្ត្រកម្ពុជា និងអន្តរជាតិ ដែលកម្មវិធីអប់រំនេះមានប្រវត្តិសាក្សីផ្ទាល់ និងការប្រមូលប្រវត្តិសាស្ត្ររួមគ្នានៃរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយចម្រុះ រួមមានការរកឃើញរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) និងសំឡេងអ្នករស់រានជីវិតពីរបបខ្មែរក្រហម។
កម្មវិធីនេះបង្កើតឱ្យមានការសន្ទនាឆ្លងជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជន។
អ្នកអាចទាញយកកម្មវិធីនេះដោយសេរី ៖
ទូរស័ព្ទប្រើប្រាស់ iOS សូមចុចទីនេះ
ទូរស័ព្ទប្រើប្រាស់ Android សូមចុចទីនេះ