មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
លោក ប៉ាន់ រិទ្ធី និង គ្រីស្តុប បាតៃ
គ្រឹះស្ថានបោះពុម្ព Grasset ២០១២, ៣៣៦ ទំព័រ
ភាសាបារាំង
តម្លៃ ២៥ ដុល្លារ
"នៅអាយុ ១២ ឆ្នាំ ខ្ញុំបាត់បង់គ្រួសារខ្ញុំទាំងមូលក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍។ បងប្រុសធំរបស់ខ្ញុំ ដើរតែម្នាក់ឯងទៅរកផ្ទះរបស់ពួកយើងនៅទីក្រុងភ្នំពេញ។ បងថ្លៃប្រុសខ្ញុំជាវេជ្ជបណ្ឌិត ត្រូវបានគេសម្លាប់នៅមាត់ផ្លូវ។ ឪពុកខ្ញុំ គាត់សម្រេចចិត្តថាលែងបរិភោគតទៅទៀត។ ម្ដាយខ្ញុំសម្រាកនៅមន្ទីរពេទ្យនៅស្រុកមោងឫស្សី នៅលើគ្រែដែលកូនស្រីមួយរបស់គាត់ទើបតែស្លាប់។ ក្មួយស្រី-ប្រុសរបស់ខ្ញុំ ទាំងអស់គ្នាត្រូវបាននាំយកទៅដោយភាពសាហាវឃោរឃៅ និងឆ្កួតលីលារបស់ខ្មែរក្រហម។ ខ្ញុំគ្មានគ្រួសារអ្វីទាំងអស់។ ខ្ញុំគ្មានឈ្មោះ។ ដូច្នេះទើបខ្ញុំនៅរស់ ព្រោះខ្ញុំគ្មានអ្វីទៀតទាំងអស់"។
៣០ ឆ្នាំក្រោយពីរបប ប៉ុល ពត ផុតរលត់ ដែលធ្វើឱ្យប្រជាជនប្រមាណ ១,៧ លាននាក់ស្លាប់ ក្មេងម្នាក់នោះបានក្លាយទៅជាអ្នកផលិតភាពយន្តដ៏ល្បី គាត់ក៏បានចោទសួរទៅកាន់មេដឹកនាំដ៏ធំម្នាក់នៃរបបប្រល័យពូជសាសន៍នេះ ៖ ឌុច ដែលមិនមែនជាមនុស្សធម្មតា ហើយក៏មិនមែនជាជាមនុស្សកំណាច ប៉ុន្តែគឺជាអ្នករៀបចំដែលបានទទួលការអប់រំ ជាពេជ្ឈឃាដ ដែលនិយាយ ដែលភ្លេច កុហក ពន្យល់ ធ្វើការ ភូតភរ។
«ការលុបបំបាត់» គឺជាសៀវភៅប្រវត្តិសាស្ត្រដ៏ល្បីស្ដីបញ្ហាអវិជ្ជមាន ស្រដៀងទៅនឹងសៀវភៅ « Si c’est un homme de Primo Levi, et de La nuit d’Elie Wiesel»។