មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ប៉ាន់ រិទ្ធី
២៥ ដុល្លារ
នៅក្នុងភាពយន្ដឯកសារនេះ ពេជ្ឈឃាដ និងអ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ជួបគ្នានៅក្នុងអតីតមន្ទីរប្រល័យពូជសាសន៍។ នេះជាការបង្ហាញសក្ខីភាពរវាងអ្នកដែលរួចផុតពីសេចក្តីស្លាប់ និងអតីតមនុស្សរបស់ខ្មែរក្រហម ដែលមានមុខងារជាអ្នកយាមគុក ឬជាពេជ្ឈឃាដ។ “តើអ្នកទាំងអស់គ្នា ដែលជាអតីតមនុស្សរបស់ខ្មែរក្រហម ចាត់ទុកខ្លួនឯងថាជាជនរងគ្រោះដែរឬទេ?” នេះជាសំណួរមួយដែលបានចោទសួរពួកគេក្នុងជំនួបនេះ ដើម្បីចង់ដឹងថា តើពួកគេមានប្រតិកម្មយ៉ាងដូចម្តេចចំពោះអំពើរបស់ពួកគេ ហើយថាតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះអំពើព្រៃផ្សៃទាំងនេះ?