កង្វះរូបភាព (២០១៣)

ប៉ាន់ រិទ្ធី

២៥ ដុល្លារ

ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​ស្វែង​រក​រូបភាព​ដែល​ខ្វះ រូប​ថត​ដែល​ថត​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ និង​ ១៩៧៩ ដោយ​ខ្មែរ​ក្រហម នៅ​ពេល​ពួក​គេ​ឡើង​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា។ ជា​ការ​ពិត​ណាស់ រូបថត​មិន​អាច​បញ្ជាក់​ពី​ការ​សម្លាប់​រង្គាល​បាន​ទេ ប៉ុន្ដែ​វា​អាច​ឱ្យ​យើង​ត្រិះ​រិះ​ពិចារណា ឱ្យ​យើង​ជញ្ជឹង​គិត និង​កត់​ត្រាបាន​នូវ​ប្រវត្តិ​សាស្រ្ដ។ ខ្ញុំ​បាន​ស្វែង​រក​ដោយ​ឥត​ប្រយោជន៍​នៅ​ក្នុង​បណ្ណសារ​​នានា ក្នុង​កាសែត​ចាស់​ៗ និងនៅ​តាម​ភូមិ​ឋាននានា​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ។ ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ថា រូបភាព​ទាំង​នេះគឺ​ខ្វះ​។ ខ្ញុំ​មិន​មែន​ស្វែង​រក​រូបភាព​ទាំង​នោះ​ទាំង​ស្រុង​ទេ វា​មិន​មែន​ជា​រឿង​គួរឱ្យ​អៀន​ខ្មាស និង​គ្មាន​អត្ថន័យ​នោះ​ទេ​។ អ្វី​ដែល​ខ្ញុំ​ផ្ដល់​ជូន​លោក​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ជា​រូបថត ក៏​មិន​មែន​ជា​រូបភាព​តែ​ម្យ៉ាង​ តែ​គឺ​ជា​ការ​ស្វែង​រក ដែល​មាន​តែ​ភាពយន្ដ​ដែល​អាច​ធ្វើ​ទៅ​បាន​។


avatar