មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ប៉ាន់ រិទ្ធី
២៥ ដុល្លារ
ភាពយន្ដឯកសារនេះតាមថតយកសកម្មភាពការដ្ឋានជីកបង្កប់ខ្សែកាបអុបទិករបស់ក្រុមហ៊ុន អាល់កាតែល (Alcatel) ដែលត្រូវតឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដើម្បីបង្កើតបានជាដំណាក់កាលមួយនៃ «វិថីព័ត៌មាន» សម្រាប់អនាគត។ តាមរយៈការជីករណ្ដៅបង្កប់នេះ កម្មករគាស់បានមីនប្រឆាំងមនុស្ស និងឆ្អឹងខ្មោចជាច្រើន ដែលជាសក្ខីភាពនៃសង្រ្គាមជាច្រើនឆ្នាំ និងជាសក្ខីភាពនៃអំពើប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញប្រទេសជាតិ។ អ្នកខ្លះមានអារម្មណ៍ថាមានព្រលឹងខ្មោចទាំងនោះ។ នៅតាមផ្លូវដែលភ្ជាប់សម័យអតីតកាលនិងអនាគតកាលនេះ អ្នកដឹកនាំរឿងតាមថតតួអង្គសំខាន់ៗមួយចំនួន ដែលមានជីវភាពក្រីក្រលំបាកតោកយ៉ាកខុសគ្នាស្រឡះពីប្រទេសមួយដែលកំពុងត្រូវបានកសាងឡើងវិញ។