មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ប៉ាន់ រិទ្ធី
២៥ ដុល្លារ
បន្ទាប់ពីឆ្លងកាត់ជីវិតជាទាហានបួនឆ្នាំក្នុងសង្រ្គាម សុវណ្ណា ក៏បានវិលត្រលប់មកទីក្រុងភ្នំពេញវិញ ក្រោយការកាត់រំសាយ។ តាំងពីវ័យកុមារមក គេស្គាល់តែសង្រ្គាម ជំរំភៀសខ្លួន ការអត់ឃ្លាន និងការកាប់សម្លាប់។ រាត្រីមួយ សុវណ្ណា បានជួបនឹង ស្រីពៅ ដែលជានារីរង្គសាលក្នុងភោជនីយដ្ឋានមួយ។ នាងមានចិត្តស្មោះ និងប្រាថ្នាចង់បានស្នេហាពិត។ ពួកគេទាំងពីរតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីរស់ក្នុងជីវិតដ៏សាមញ្ញមួយ នៅក្នុងសង្គមសន្ដិភាពមួយនេះ។ ប៉ុន្ដែអ្វីៗគ្រាន់តែជាក្ដីស្រមៃប៉ុណ្ណោះសម្រាប់ពួកគេ។ ទីបញ្ចប់ ស្រីពៅ បានតែរក្សាទុកនូវអនុស្សាវរីយ៍ស្នេហាមួយ តាមរយៈកូនស្រីរបស់នាង។