June 4, 2019

សេចក្ដីជូនដំណឹងស្ដីពីការបើកឲ្យដំណើរការឡើងវិញនៃសាលពិគ្រោះបណ្ណសារ និងការផ្លាស់ប្ដូរម៉ោងបញ្ចាំង “ភាពយន្តថ្ងៃសៅរ៍”

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលយើងខ្ញុំបានដំណើរការជាប្រក្រតីវិញហើយ ក្រោយពីមជ្ឈមណ្ឌលយើងខ្ញុំបានធ្វើការកែសម្រួលប្រព័ន្ធមូលដ្ឋានទិន្នន័យរួចរាល់។

ចំណែកឯកម្មវិធី “ភាពយន្តថ្ងៃសៅរ៍” វិញ យើងនឹងផ្លាស់ប្ដូរម៉ោងបញ្ចាំងទៅម៉ោង ៥ ល្ងាចដូចធម្មតាវិញ ចាប់ពីថ្ងៃសៅរ៍ ទី ៨ ខែមិថុនានេះតទៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រិយមិត្តរបស់មជ្ឈមណ្ឌលបុប្ផាណាទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមជួយចែករំលែកព័ត៌មាននេះឲ្យបានគ្រប់ៗគ្នា។ សូមអរគុណ។

DSCN0275