មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
April 26, 2024
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបុប្ផាណាមានកិត្តិយសដែលបានសហការជាមួយស្ថានទូតអូស្ត្រាលី ក្នុងការរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ «ការចូលរួមថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចតាមរយៈសិល្បៈ និងភាពយន្ត» រវាងសហគមន៍ជនជាតិដើមភាគតិចផ្សេងៗគ្នាមកពីប្រទេសកម្ពុជា និងអូស្ត្រាលី មានដូចជាសហគមន៍ក្រុមជនជាតិដើមភាគតិចទំពួន គ្រឹង កួយ និង ជនជាតិដើម Gamilaraay។ ព្រឹត្តិការណ៍នេះ ជាវេទិកាមួយសម្រាប់កិច្ចសន្ទនា ការស្វែងយល់ និងការផ្លាស់ប្តូរវប្បធម៌រវាងគ្នា និងគ្នា។
April 25, 2024
ដំណឹងពិសេសពីមជ្ឈមណ្ឌលបុប្ផាណា! នាពេលថ្មីៗនេះលោក ជា សុភាព នាយកប្រតិបត្ដិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានធ្វើបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍មួយអំពី កិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលក្នុងការបន្ដថែរក្សា និងបង្កើនលទ្ធភាពក្នុងប្រើប្រាស់បណ្ណសារសោតទស្សន៍។
April 3, 2024
មជ្ឈមណ្ឌលបុប្ផាណាកំពុងសហការជាមួយនឹងមូលនិធិរៃលើការអនុវត្តគម្រោង « រំឭកនៃការចងចាំ » ដែលនឹងអនុវត្តនៅក្នុងប្រទេសជប៉ុនខាងមុខនេះ ក្នុងគោលបំណងចងក្រងបទពិសោធរបស់បុគ្គលដែលបានរស់រានជីវីតពីរបបខ្មែរក្រហមនៅកម្ពុជា និងបានតាំងទីលំនៅថ្មីក្នុងប្រទេសជប៉ុន តាមរយៈការសម្ភាសន៍ពីជំនាន់មួយទៅជំនាន់មួយ។
November 5, 2022
ថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលបុប្ផាណាស្តីពីការចោទប្រកាន់ពីទង្វើបៀតបៀនកេរខ្មាស មជ្ឈមណ្ឌលបុប្ផាណា បានស៊ើបអង្កេតលើការចោទប្រកាន់ថ្មីៗនេះ អំពីការបៀតបៀនកេរខ្មាសដែលគេរាយការណ៍ថាបានប្រព្រឹត្តដោយបុគ្គលិកពីរនាក់របស់មជ្ឈមណ្ឌល ហើយមជ្ឈមណ្ឌលបុប្ផាណាបានបញ្ចប់កិច្ចសន្យារបស់បុគ្គលទាំងពីរនេះ។
August 16, 2022
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) និងអង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO) សហការគ្នាអនុវត្តគម្រោងមួយដែលមានឈ្មោះថា«សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន» (The Arts of Visibility and Positive Social Change) សម្រាប់រយៈពេល២១(ម្ភៃមួយ)ខែ ដោយចាប់ផ្តើមពីខែមេសា ឆ្នាំ២០២២ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានការគាំទ្រពីកម្មវិធីVOICE តាមរយៈអង្គការអុកស្វាម(Oxfam) មូលនិធិហ្វដ និងមូលនិធិហេនរេចបូល។ អានបន្ថែម
August 11, 2022
Bophana Audiovisual Resource Center is pleased to announce it has been awarded a three-year grant of 500,000 USD from the Henry Luce Foundation to support the center’s program “Training tomorrow’s film directors and promoting exchange and archival development through Cambodia’s filmmaking” from 2022 to 2025.
August 10, 2022
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) និងអង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO) សហការគ្នាអនុវត្តគម្រោងមួយដែលមានឈ្មោះថា«សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន» (The Arts of Visibility and Positive Social Change)
July 22, 2022
មជ្ឈមណ្ឌលបុប្ផាណាមានកិត្ដិយសសូមគោរពអញ្ចើញលោកអ្នកចូលរួមកម្មវិធីបញ្ចាំងខ្សែភាពយន្ដចល័ត នៃគម្រោង “ការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា”។ ក្នុងកម្មវិធីនេះយើងនឹងបញ្ចាំងជូនទស្សនានូវភាពយន្ដឯកសារចំនួន ៣ អមដោយកិច្ចពិភាក្សាជាមួយផលិតករភាពយន្ដឯកសារ។
December 31, 2021
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានកិត្តិយសសូមជម្រាបជូនថា ដោយទទួលបានមូលនិធិពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត(SIDA) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ(SDC)
August 16, 2021
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការយូណេស្កូ មានកិត្តិយសសូមជម្រាបជូនថាស្ថាប័នទាំងពីរនឹងអនុវត្តរួមគ្នានូវគម្រោង